ល្បងប្រាជ្ញាពាក្យខ្មែរ

1-កំប៉ូកៗ​ដូចរបស់អ្នក គន្លាក់ៗដូចរបស់ខ្ញុំ ច្រឹមច្រុមៗចូលរបស់អ្នកវិញ

ចម្លើយៈ សត្វអណ្តើក

2-ខ្ពស់មិនបានកល់ ពេញមិនបានវាល់ ដាច់មិនបានស្រាយ

ចម្លើយៈ លោកខែ

3-ចំចិតចំទយដូចគេលយផ្លូវទូក ដូចគេលូករន្ធក្តាម ដូចគេតាមចាប់ត្រី​ ដូចគេបីកូនង៉ែត

ចម្លើយៈ ស្ទូងស្រូវ

4-ចេះហោះ ចេះហើរ ចេះដើរលើដី​ តើផលកម្មអ្វីទៅ ពងក្រោមទឹក

ចម្លើយៈ ឃ្មុំ

5-ឆក់ៗឆាងៗ ព្រលឹមស្រាងៗ ឆឹកពោះស្រីៗ

ចម្លើយៈ​ ស្រីៗ អុំ រឺ​ រែងស្ទៃអង្ករ

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ