ច្បាប់ក្រមង៉ុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                              ច្បាប់ល្បើកថ្មី

កើតមានជាមនុស្ស             ទាំងស្រីទាំងប្រុស              មិនដែលចេះឯង

បើក្រឲមាន                         វិញ្ញាណចេះក្រែង               គិតគ្រប់កន្លែង

                                            កុំដេកតែក្រ​។

                                   ពាក្យកាព្យប្រដៅជនប្រុស-ស្រី

មកកើតជាមនុស្សស្ថានកណ្តាល          មិនរាងមិនចាល់ដល់តិចតួច

ប្រពន្ធកូនគេនៅតែលួច                         សត្វធំសត្វតូចរឹតសម្លាប់​។

ស្រារឹតតែផឹកឲស្រវឹង                            គុណទោសមិនដឹងប្រឹងចាក់កាប់

ស្រេកឃ្លានបំពានធ្វើលើច្បាប់               មិនស្តាប់ពុទ្ធដីការព្រះអង្គផ្តាំ។

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ល្បងប្រាជ្ញាពាក្យខ្មែរ

1-កំប៉ូកៗ​ដូចរបស់អ្នក គន្លាក់ៗដូចរបស់ខ្ញុំ ច្រឹមច្រុមៗចូលរបស់អ្នកវិញ

ចម្លើយៈ សត្វអណ្តើក

2-ខ្ពស់មិនបានកល់ ពេញមិនបានវាល់ ដាច់មិនបានស្រាយ

ចម្លើយៈ លោកខែ

3-ចំចិតចំទយដូចគេលយផ្លូវទូក ដូចគេលូករន្ធក្តាម ដូចគេតាមចាប់ត្រី​ ដូចគេបីកូនង៉ែត

ចម្លើយៈ ស្ទូងស្រូវ

4-ចេះហោះ ចេះហើរ ចេះដើរលើដី​ តើផលកម្មអ្វីទៅ ពងក្រោមទឹក

ចម្លើយៈ ឃ្មុំ

5-ឆក់ៗឆាងៗ ព្រលឹមស្រាងៗ ឆឹកពោះស្រីៗ

ចម្លើយៈ​ ស្រីៗ អុំ រឺ​ រែងស្ទៃអង្ករ

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ការប្រកួតបាល់ទាត់មិត្តភាពរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី

កាលពីរសៀលថ្ងៃសុក្រទី24-25ខែកញ្ញាកន្លងទៅនេះ នៅកីឡាដ្ឋាន​ បាក់ខែង ខេត្តសៀមរាប មានការប្រកួតកីឡាបាល់ទាត់មិត្តភាព​ រវាង ក្រុមកីឡា​ ធនាគារ អេស៊ីលីដា សាខាខេត្ត កំពង់ធំ​​ -សៀមរាប -ព្រះវិហារ​-​ ពោធិ៏សាត់ និងខេត្តបាត់ដំបង ។ លទ្ធផលនៃការប្រកួត:

-ថ្ងៃទី24-09-2010 សាខាខេត្តកំពង់ធំ: 02 VS សាខាខេត្តសៀមរាប04

-ថ្ងៃទី24-09-2010 សាខាខេត្តព្រះវិហា​ 02 VS សាខាខេត្តពោធិសាត់02

-ថ្ងៃទី25-09-2010 សាខាខេត្តសៀមរាប 02 VS សាខាខេត្តព្រះវិហារ0

-ថ្ងៃទី25-09-2010 សាខាខេត្តបាត់ដំបង់​ 01 VS សាខាខេត្តកំពង់ធំ 0

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជារើយៗ តែងតែធ្វើការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាព ដើម្បីធ្វើការទំនាក់ទំនង់រវាង សាខា និងសាខាឲ​ កាន់តែប្រសើរឡើង ។

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

បានផ្សាយ​ក្នុង Uncategorized | 1 មតិ